ស្វែងរក
| ក្នុងពេលបច្ចុប្បន្នធនាគារកាណាឌីយ៉ាបានបំពាក់នូវម៉ាស៊ីនATM នៅតាមសាខានីមួយៗ ដែលយើងគំរោងនឺង បំពាក់ពី១៨រហូតដល់3៨គ្រឿងនៅក្នុងឆ្នាំ២០០៨នេះ។ លោកអ្នកមិនត្រឹមតែអាចដកប្រាក់នៅក្នុងម៉ោងធ្វើការ តែប៉ុណ្ណោះទេ តែលោកអ្នកអាចធ្វើការដកប្រាក់បានពីម៉ាស៊ីនATM ពេញ២៤ម៉ោង ទោះជាថ្ងៃឈប់សំរាកក៏ ដោយ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការដកប្រាក់ពីម៉ាស៊ីនATM ដោយប្រើប្រាស់Master Visa Card ក៏បានដែរ។ |
| ATM គឺជាម៉ាស៊ីនដែលផ្តល់សេវាកម្មដកប្រាក់ដោយស្វ័យប្រវត្តិ ដោយអតិថិជនមិនបាច់ធ្វើការរង់ចាំជាជួរដើម្បី ដកប្រាក់នោះទេ។ ជារួម គឺលោកអ្នកអាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ពីម៉ាស៊ីនបានយ៉ាងឆាប់រហ័ស។ |
| ចំពោះអតិថិជនទាំងអស់របស់ធនាគារតំរូវអោយមានគណនីសន្សំ គណនីសន្សំមានកាលកំណត់ និងគណនី មូលប្បទានប័ត្រ។ ជាមួយគណនីមានកាលកំនត់ និងមូលប្បទានប័ត្រ រាល់អតិថិជនទាំងអស់អាចដកបានតែ ប្រាក់ដុល្លាអាមេរិកតែប៉ុណ្ណោះ។ |
No endorsement or approval of any
third parties or their advice, opinions, information, products or services is expressed or
implied by any information on this Site or by any hyperlinks to or from any third party
websites or pages. Your use of this website is subject to the terms and conditions governing
it. Please read these terms and conditions before using the website.
- មិនចាំបាច់រង់ចាំរឺឈរជាជួរនៅធនាគារ
- ការដកប្រាក់យ៉ាងឆាប់រហ័ស
- បែបផែនជីវិតថ្មីមួយទៀត និង កិត្តនាមរបស់លោកអ្នកដែលមានប័ណ្ណATMរបស់ធនាគារកាណាឌីយ៉ា
|
| នៅគ្រប់បណ្តាម៉ាស៊ីនATMទាំងអស់នៅគ្រប់សាខានឹងបំរើការជូន២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ |
| សំរាប់ឆ្នាំ២០០៨នេះ ធនាគារកាណាឌីយ៉ាបានពង្រីកទីតាំងATM រហូតដល់៣៨កន្លែង។ សូមចុច ATM Numbers and Location
ដើម្បីមើលទីតាំងនិងអាស័យដ្ឋាន។ |
លក្ខខ័ណ្ឌផ្សេងៗដើម្បីធ្វើប្រតិបត្តិការលើម៉ាស៊ីន ATM:
- ត្រូវបំពេញបែបបទដើម្បីស្នើសុំប័ណ្ណATM នៅផ្នែកបំរើអតិថិជន ដោយតំរូវអោយបង់ថ្លៃសេវាកម្ម $6
សំរាប់ប័ណ្ណមួយ។ លោកអ្នកនឹងទទួលបានប័ណ្ណក្នុងរយះពេល៣ថ្ងៃ ដោយមានការទាក់ទងដោយផ្ទាល់ ដើម្បីទទួលយកប័ណ្ណពីផ្នែកបំរើអតិថិជន
- ផ្នែកបំរើអតិថិជននឺងផ្តល់ប័ណ្ណATMជូនលោកអ្នកដោយភ្ជាប់ជាមួយលេខសំងាត់ (PIN) ដើម្បីជា សុវត្ថិភាពក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅលើម៉ាស៊ីន ATM
- ម៉ាស៊ីនATM អនុញ្ញាតិអោយលោកអ្នកប្តូរលេខសំងាត់(PIN)តាមតំរូវការ។ ហើយវាជាការប្រសើរបើ លោកអ្នកធ្វើការប្តូរលេខសំងាត់បន្ទាប់ពីធ្វើប្រតិបត្តិការដំបូង
|