| China Union Pay |
|
ធនាគារកាណាឌីយ៉ាគឺជាដៃគូរតែមួយគត់របស់CUPនៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលយកប័ណ្ណ ឥណទានCUP ម្ចាស់កាត CUP អាចបន្តការរីករាយជាមួយការចាយប័ណ្ណឥណទានតាមហាងដែលមានរហូតដល់១០០០ និង ធ្វើការដកប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិATM របស់យើងដែលមានដល់១០០គ្រឿងនៅបំណាច់ឆ្នាំ២០០៩នេះ។ China Union Pay (ហៅកាត់ថា “CUP ”) មានស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ គឺជាសមាគមន៍ធនាគារ ជាតិផ្នែកប័ណ្ណឥណទាន បង្កើតអោយប្រើប្រាស់នៅខែមិនា ២០០២ ដោយមានការអនុញ្ញាតិពីក្រុមប្រឹក្សាជាតិ និងការគាំទ្រពីប្រជាជនចិន។ CUP ដំណើរការទូទាំងប្រទេសលើវិស័យប័ណ្ណឥណទានដូចជាប្រព័ន្ធទូទាត់ និង ផ្តល់អោយអ្នក ដែលចូលរួមវិស័យប័ណ្ណឥណទាននូវភាពងាយស្រួលនានា ដូចជាការផ្លាស់ប្តូរពត៌មាន របៀប នៃការទូទាត់ តាមស្តង់ដារនិងបទ បញ្ញតិត្រឹមត្រូវ ការទប់ស្កាត់លើហានិភ័យផ្សេងៗ។ CUP បានប្រែក្លាយសេវា របស់ខ្លួនអោយក្លាយជាសេវាកម្មផ្នែកប័ណ្ណឥណទាន ដែលមានសុវត្ថភាពខ្ពស់ ទទួលបានការពេញនិយមនិង ទទួលស្គាល់ពីសំណាក់ប្រជាជនចិនទាំងមូលផងដែរ។ ចាប់តាំងពីថ្ងៃបង្កើតអោយមាន CUP ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀត ដែលមានការរីក លូតលាស់យ៉ាងខ្លាំងលើវិស័យប័ណ្ណឥណទាន។ នៅចុងឆ្នាំ២០០៧នេះ CUP មានសមាជិក ក្នុងស្រុករហូតដល់១៥០ធនាគារ ហើយសរុបជារួមធនាគារទាំងអស់បានបោះចេញនូវប័ណ្ណឥណទានរហូត ដល់ ១.៥លានប័ណ្ណ ហើយមាន ០.៥៤លានដែលមាន លក្ខណះស្តង់ដារអន្តរជាតិ។ ពាណិជ្ជករដែលជា សមាជិក CUP មានរហូតដល់៧៤០០០០ ជាមួយនឹងម៉ាស៊ីនឈូតកាតរហូតដល់ ១១៨០០០០ និងម៉ាស៊ីន ស្វ័យប្រវត្តិ ATM មានចំនួន១២០០០០។ មិនត្រឹមតែទទួលបានការគាំទ្រពីទីក្រុងធំៗក្នុងប្រទេសចិនតែ ប៉ុណ្ណោះទេ នៅតាមតំបន់តូចៗជាច្រើន ក៏ទទួលបានការពេញនិយមលើការចំណាយតាមរយះប័ណ្ណនេះដែរ។ លើសពីនេះទៅ ទៀត ប័ណ្ណឥណទាន CUP ចាប់បានទទួលនូវការគាំទ្រពី២៦ប្រទេសធំៗនិងតំបន់នានាដែល មានប្រជាជនចិនស្នាក់នៅ។ |
| Term & Conditions | Data Protection & Privacy Statement | © Copyright canadiabank.com, inc 2011-2012. All rights reserved. |