គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព៍រផលិតផល និង សេវាកម្ម គណនីធនាគារគណនីចរន្ត
គណនីចរន្ត
គណនីចរន្តអាចត្រូវបានបើកក្នុងរូបិយប័ណ្ណជា ដុល្លាអាមេរិក ប្រាក់រៀល និងប្រាក់បាតថៃ ដែលតំរូវអោយមានប្រាក់តំកល់យ៉ាងតិច $២០០ រឺស្មើ នឹងកំរិតប្រាក់បញ្ញើរផ្សេងទៀត។ គណនីនេះអាចជួយសំរួលដល់ការងារ ពាណិជ្ជកម្មរបស់លោកអ្នកដោយការប្រើប្រាស់មូលប្បទានប័ត្រជំនួស អោយសាច់ប្រាក់។ គណនីចរន្តអាចប្រើគួបផ្សំជាមួយគណនីសំចៃសំរាប់ ការទូទាត់មូលប្បទានប័ត្រដោយធ្វើការផ្ទេរសមតុល្យរវាងគណនីទាំង២
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
លក្ខខ័ណ្ឌនៃគណនីចរន្ត
  1. កំរៃសោហ៊ុយថែរក្សាគណនីអសកម្មត្រូវបានកែប្រែ​សូមអញ្ជើញសាកសួរពត៌មានបន្ថែមពីផ្នៃក​សេវាកម្មអតិថិជនធនាគារដើម្បីយល់ដឹង។

  2. គណនីចរន្តអាចបើកបានដោយមានតំកល់ប្រាក់ដំបូង និងក្រោយមករក្សាសមតុល្យ យ៉ាងតិចបំផុតត្រឹម ចំនួន $២០០

  3. ក្នុងករណីគណនីចរន្តណាមួយត្រូវបានបិទក្នុងរយៈពេល៣ខែ (គិតចាប់ពីថ្ងៃបើកគណនី ធនាគារនឹងអាចយកសាហុ៑យយ៉ាងតិច $១៥

  4. ធនាគារនឹងចេញមូលប្បទានប័ត្រជាលើកដំបូងអោយម្ចាស់គណនីចំនួនមួយក្បាលដោយយកសាហុ៑យ​ $៥។ ក្រោយពីប្រើប្រាស់អស់នូវមូលប្បទានប័ត្រ ម្ចាស់គណនីត្រូវចុះហត្ឋលេខាលើ Re-order Form (ភ្ជាប់នៅក្នុងសៀវភៅមូលប្បទានប័ត្រចាស់) ដើម្បីស្នើយកមូលប្បទានប័ត្រថ្មី ដោយបង់សោហុ៑យ $៥ ក្នុងមូលប្បទានប័ត្រមួយក្បាល

  5. ក្នុងករណីបាត់មូលប្បទានប័ត្រ ម្ចាស់គណនីត្រូវជូនដំណឹងដល់ធនាគារជាលាយល័ក្ខអក្សរជាបន្ទាន់។ ធនាគារនឹងមិនទទួលខុសត្រូវឡើយនូវរាល់ការទូទាត់ ដែលកើតមានឡើងមុនពេលជូនដំណឹងលើ មូលប្បទានប័ត្រដែលបានបាត់នោះ

  6. ធនាគាររក្សាសិទ្ធិក្នុងការកាត់យក $១០​ ពីគណនីចរន្តណាដែលបានចេញមូលប្បទានប័ត្រមិនអាច ទូទាត់ ដោយមិនគិតអំពីមូលហេតុណាមួយឡើយ

  7. ធនាគាររក្សាសិទ្ធិក្នុងការបញ្ឈប់ការប្រើប្រាស់គណនីចរន្តណា ដែលមានការប្រើប្រាស់មូលប្បទានប័ត្រ មិនត្រឹមត្រូវតាមលក្ខខ័ណ្ឌ និង បទបញ្ញតិដែលបានកំនត់

  8. មូលប្បទានប័ត្រនិងសក្ខីប័ត្រសំរាប់ទូទាត់ផ្សេងទៀត ដែលធនាគារបានទទួលយកដើម្បីធ្វើការបង់ ប្រាក់ចូលគណនីត្រូវបានចុះបញ្ជីជាឥណទាន អាស្រ័យទៅលើការទូទាត់ជំរះដែលធនាគារបានទទួល នៅទីបញ្ចប់
* ពត៌មានខាងលើ អាចត្រូវបានកែប្រែដោយមិនមានការជូនដំណឹងជាមុនឡើយ
* គណនីចរន្តជាគណនីគ្មានការប្រាក់
*បញ្ជីវិភាគគណនីនឹងត្រូវបានបោះពុម្ពរៀងរាល់ចុងខែជូនចំពោះម្ចាស់គណនីណាដែលបានស្នើសុំ
ឯកសារយោងសំរាប់បើកគណនីចរន្ត
  • អត្តសញ្ញាណប័ណ្ណ​ រឹ លិខិឆ្លងដែន (ម្ចាស់ហុ៑ន)
  • លក្ខន្តិកះ ឬ ងនុសារណះ​​
  • វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម
  • Minute of the Board of Directors
  • Letter of Attorney and Stamp of the company
Current Account Brochure
អ្នកអាចទទួលបានវានៅទីនេះ