គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព៍រផលិតផល និង សេវាកម្ម គណនីធនាគារគណនីបញ្ញើមានការកំនត់
គណនីបញ្ញើមានកាលកំនត់
គណនីសន្សំមានកាលកំណត់គឺជាប្រភេទគណនីដែលផ្តល់ជូននូវការប្រាក់ ខ្ពស់ ជាមួយនឹងទឺកប្រាក់ដំបូងក្នុងការបើកគណនីយ៉ាងតិច​ $១០០០ សំរាប់រយះពេល ១,៣,៦,៩,១២រឺ២៤ខែ។ ចំពោះអត្រាការប្រាក់នឹងត្រូវ​ បាន គិតជូនពេលគ្រប់ អាយុកាលដោយគិតចាប់តាំងពីថ្ងៃដាក់ប្រាក់តំកល់ ហើយការប្រាក់ដែល ទទួលបានត្រូវបានកាត់ពន្ធចំនួន៦%សំរាប់រដ្ឋ។ ក្នុង ករណីប័ណ្ណ គណនីមានកាលកំណត់ត្រូវបានលួចឬបាត់ ម្ចាស់គណនីត្រូវ ផ្តល់ដំណឺងដល់ភ្នាក់ងារធនាគារភ្លាម នោះយើងនឹងចេញប័ណ្ណថ្មីជូនម្តង ទៀតដោយទាមទារសោហ៊ុយ ចំនូន$១០។
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
បទបញ្ញតិរបស់គណនីបញ្ញើមានកាលកំនត់
  1. ការបើកគណនីមានកាលកំនត់ តំរូវអោយមានទឹកប្រាក់យ៉ាងតិច $១០០០ ឯរូបិយវត្ថុពីរប្រភេទផ្សេង ទៀតគឺត្រូវមានទឹកប្រាក់សមមូលទៅនឹងចំនួននេះដែរ

  2. ធនាគារនឹងផ្តល់ជូននូវប័ណ្ណប្រាក់បញ្ញើមានកាលកំនត់ (Deposit Certificate) ដែលបញ្ចាក់ពីឈ្មោះម្ចាស់ គណនី ចំនួនប្រាក់បញ្ញើរយៈពេលបញ្ញើនិងអត្រាការប្រាក់ទៅអោយអតិថិជន

  3. ការប្រាក់នឹងត្រូវគិតតាមអត្រាកំណត់ដែលបានប្រកាសដោយធនាគារ ហើយនឹងទូទាត់ទៅអោយ​ ម្ចាស់គណនីនៅរាល់ពេលដល់កំណត់

  4. ប្រសិនបើគណនីប្រាក់បញ្ញើត្រូវបានដកប្រាក់ រឺ បិទគណនីមុនពេលកំណត់ អ្នកដាក់ប្រាក់បញ្ញើ នឹង មិនទទួលបានការប្រាក់ទេ។ ហើយបើក្នុងរយៈពេល ២សប្តាហ៌ (គិតចាប់ពីថ្ងៃបើកគណនី នោះធនាគារ នឹងអាចយកថ្លៃសោហុ៑យចំនួន $១៥​

  5. បើដាក់ហួសកាលកំណត់ ការប្រាក់នៃរយៈពេលដែលហួសនឹងត្រូវគិតត្រឹមអត្រាគណនីសន្សំប្រចាំឆ្នាំ ប៉ុណ្ណោះ តែបើមានការស្នើសុំពន្យាស្វ័យប្រវត្តិជាមុននៅពេលបើកគណនី អត្រាការប្រាក់ នឹងត្រូវគិត ទៅតាមរយៈពេលនោះដែរ

  6. ពេលមកបើកការប្រាក់រឺបិទគណនី ម្ចាស់គណនីត្រូវយកប័ណ្ណប្រាក់បញ្ញើ (Deposit Certificate) ដោយ​ ភ្ជាប់ អត្តសញ្ញាណប័ណ្ណ រឺ លិខិតឆ្លងដែនមកជាមួយផង

  7. ក្នុងករណីបាត់ប័ណ្ណប្រាក់បញ្ញើមានកាលកំណត់ (Deposit Certificate) ម្ចាស់គណនីត្រូវជូនដំណឹងដល់ ធនាគារជាលាយល័ក្ខអក្សរជាបន្ទាន់។ ដោយធនាគារនឹងអាចចេញប័ណ្ណប្រាក់បញ្ញើមានកាលកំណត់ថ្មី លើគណនីចាស់ទៅអោយម្ចាស់គណនីក្នុងរយៈពេលមួយសប្តាហ៌ដោយយកសោហុ៑យចំនួន $១០ ។
* ធនាគាររក្សាសិទ្ទិក្នុងការកែប្រែបទបញ្ញតិនិងលក្ខខ័ណ្ណខាងលើនេះដោយគ្មានការជូនដំណឹងជាមុន
* ម្ចាស់គណនីមិនអាចប្រគល់ រឺ ផ្ទេរប័ណ្ណប្រាក់បញ្ញើមានកាលកំណត់ (Deposit Certificate) ទៅអោយ អ្នកដ៏ទៃប្រើប្រាស់ឡើយ
អត្រាការប្រាក់ (ប្រចាំឆ្នាំ)
រូបបិយប័ណ្ណ / ខែ ១​ខែ ៣ខែ ៦ខែ ៩ខែ ១២ខែ ២៤ខែ
ដុល្លាអាមេរិក 2.00% 2.50% 3.50% 4.00% 4.75% 5.50%
ប្រាក់រៀល N/A 5.00% 6.00% N/A 7.00% 8.00%
បាត 3.00% 4.00% 4.50% N/A 5.50% 6.50%
Monthly Interest
Credit
N/A 2.25% 3.25% 3.75% 4.50% 5.25%
Fixed Account Brochure
អ្នកអាចទទួលបានវានៅទីនេះ