គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព៍រផលិតផល និង សេវាកម្ម គណនីធនាគារគណនីកុមារ
គណនីកុមារ
នេះជាប្រភេទគណនីវិនិយោគមួយ ដែលបង្កើតឡើងសំរាប់កុមារ ដើម្បី សន្សំប្រាក់សំរាប់ការចំណាយលើការសិក្សានាថ្ងៃអនាគតរបស់ពួកគេ។ គណនីនេះជាគណនីប្រាក់ដុល្លាអាមេរិក ដែលមានរយៈពេលដោយគិត ចាប់ពីថ្ងៃបើក រហូតដល់កុមារពេញវ័យ (១៨ឆ្នាំ)។ ផងដែរនោះ គណនី នេះផ្តល់ជូនអត្រាការប្រាក់ខ្ពស់គួរអោយចាប់អារម្មណ៌ និងប្រែប្រួល រៀងរាល់១ឆ្នាំម្តង(6.5%សំរាប់ឆ្នាំ2011)។​
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
ដាំដុះសាបព្រោះថ្ងៃនេះ យើងខ្ញុំជាអ្នកថែរក្សា បុត្រធីតារបស់លោកអ្នកទទួលផ្លែផ្កានាថ្ងែអនាគត
មនុស្សគ្រប់រួបតែងមានក្តីស្រមៃ និងបំណងប្រាថ្នាផ្សេងៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយមាតាបិតាគ្រប់រូប តែងតែមានបំណងប្រាថ្នារួមមួយ គឹខិតខំជួយជ្រោមជ្រែងយ៉ាងណា ដើម្បីផ្តល់អនាគតដ៏ត្រចេះត្រចង់ដល់បុត្រ ធីតារបស់ខ្លួន។

ការអប់រំគឹជាយានតែមួយគត់ដែលមិនអាចបដិសេធបានដើម្បីសំរេចក្តីស្រមៃនោះ។ ប៉ុន្តែយើងទាំងអស់គ្នាដឹង ថាការអប់រំ ជាពិសេសកំរិតសាកលវិទ្យាល័យគឹមានតំលៃខ្ពស់។

អាស្រ័យហេតុនេះ ការរៀបចំផែនការហិរញ្ញវត្ថុសំរាប់ការអប់រំនាថ្ងៃអនាគតរបស់បុត្រធីតាលោកអ្នក គឺជាកត្តា សំខាន់បំផុត។

តើលោកអ្នកត្រូវការទីកន្លែងសុវត្ថិភាពដើម្បីការរក្សាទុកវិនិយោគថ្ងៃនេះរបស់លោកអ្នក សំរាប់ការអប់រំនាថ្ងៃ អនាគតរបស់បុត្រធីតាលោកអ្នកដែលរឹទេ?

ធនាគារកាណាឌិយ៉ាសូមផ្តល់ជូនមធ្យោបាយនៃការវិនិយោគដ៏អស្ចារ្យមួយ គឹ គណនីកុមារកាណាឌីយ៉ា ដែល ត្រូវបានទទួលស្គាល់ចាបានឆ្លើយតបនឹងតំរូវការរបស់លោកអ្នក។
លក្ខខ័ណ្ឌពិសេសសំរាប់គណនីកុមារ:
  • បើកគណនីក្នុងនាមកុមារ (អាយុក្រោម១៨ឆ្នាំ) តាមសំណើរមាតាបិតា
  • អាចបើកជារូបិយប័ណ្ណដុល្លាអាមេរិកប៉ុណ្ណោះ
  • គណនីនេះមិនអាចដកប្រាក់បានទេ លុះត្រាកុមារឈានដល់អាយុពេញវ័យ (១៨ឆ្នាំ)
  • អត្រាការប្រាក់ខ្ពស់ ដោយរួមមាន ៨៥% នៃអត្រាការប្រាក់បញ្ញើរយៈពេល១ឆ្នាំ បូកបន្ថែម១៥% នៃ ចំណូលលើទ្រព្យធនាគារ
  • អត្រាការប្រាក់អាចប្រែប្រួលជារៀងរាល់ឆ្នាំ
  • ការប្រាក់ត្រូវគិតជាប្រចាំថ្ងៃលើសមតុល្យដែលមាន និងបូកបញ្ចូលប្រចាំឆ្នាំនីមួយៗ។
បទបញ្ញតិនិងលក្ខខ័ណ្ឌសំរាប់បើកគណនីកុមារ:
  • គណនីនេះតំរូវអោយមានចំនួនទឹកប្រាក់អប្បរមាដំបូង 1,000ដុល្លាអាមេរិក
  • សំបុត្រកំនើតរបស់កុមារ
  • រូបថតរបស់កុមារ (4*6) 2 សន្លឹក
  • អត្តសញ្ញាណប័ណ្ណរបស់មាតាបិតា រឺ អាណាព្យាបាល រឺ សៀវភៅគ្រួសារ