គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព័រមជ្ឈមណ្ឌលប័ណ្ណឥណទានកាត Master & Visa
កាត Master & Visa
កាត Master & Visa គឺជាប្រភេទប័ណ្ណឥណទានដែលគេពេញនិយមនិងទទួលស្គាល់ទូទាំងពិភពលោក។ ធនា គារកាណាឌីយ៉ាគឺជាធនាគារតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការចេញអោយប្រើប្រាស់ និងទទួលយកកាត Master & Visa។ ភាពងាយស្រួលបំផុតនោះគឺលោកអ្នកគ្រាន់តែបំពេញនូវទំរង់បែបបទស្នើ សុំ នោះលោកអ្នកនឹងទទួលបាននូវប័ណ្ណឥណទានជាមួយនឹងភាពកោតសរសើរ និង សុវត្ថិភាពខ្ពស់នៅរាល់ ពេលដែលលោកអ្នកធ្វើដំណើរជុំវិញពិភពលោក។
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
ពត៌មានសំខាន់
  1. លោកអ្នកត្រូវអញ្ជើញមកយកប័ណ្ណ និង លេខសំងាត់ផ្ទាល់ខ្លួននៅមជ្ឈមណ្ឌលប័ណ្ណឥណទាន ទីស្នាក់ ការកណ្តាលនៃធនាគារកាណាឌីយ៉ា ឬ តាមបណ្តាលសាខានៃធនាគារកាណាឌីយ៉ា នៅពេលដែល ប័ណ្ណឥណទានរបស់លោកអ្នកត្រូវបានរៀបចំរួចរាល់។

  2. ក្រោយពីទទួលប័ណ្ណឥណទានពីធនាគារ លោកអ្នកគឹជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះប័ណ្ណ ឥណទានរបស់លោកអ្នក។ គួរកត់សំគាល់ថាប័ណ្ណឥណទានប្រៀបដូចជាទឹកប្រាក់សុទ្ធ។

  3. លេខសំងាត់ (PIN) នៃប័ណ្ណឥណទានរបស់លោកអ្នកត្រូវរក្សាអោយបានត្រឺមត្រូវ ចៀសវាងទុកលេខ សំងាត់នៅជាប់នឹងកាត។ នៅពេលដែលសង្ស័យថា លេខសំងាត់របស់លោកអ្នកត្រូវបានគេដឺង សូម ជូនដំណឺងមកធនាគារជាបន្ទាន់ ឬ លោកអ្នកអាចប្តូរលេខសំងាត់ (PIN) ថ្មីដោយខ្លួនឯងតាម ATM ណា មួយរបស់ធនាគារក៏បាន។

  4. រាល់ករណីនៃការស្នើសុំលេខសំងាត់ថ្មីពីធនាគារ លោកអ្នកត្រូវបង់ថ្លៃសេវាកម្មចំនួន $១០។

  5. រាល់ការចំណាយរបស់លោកអ្នកលើរបាយការណ៌ប្រចាំខែដែលលោកអ្នកបានទទួល សូមមេត្តាទូទាត់ អោយបានមុនពេលកំណត់ បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវទទួលខុសត្រូវលើការពិន័យនៃការបង់ យឺត និង ការប្រាក់។​

  6. ក្នុងករណីប័ណ្ណឥណទានរបស់លោកអ្នកត្រូវបានលួចចំលង ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវ និង បង់នូវ រាល់ការចំនាយទាំងអស់។
លក្ខខ័ណ្ឌតំរូវ
  1. អ្នកស្នើសុំត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ សំរាប់ការស្នើសុំប័ណ្ណឥណទានមេ និង តិចបំផុតអាយុ ១៦ឆ្នាំ សំរាប់ការស្នើសុំប័ណ្ណឥណទានរង។​
  2. អ្នកស្នើសុំត្រូវមានគណនីប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit) យ៉ាងតិចរយៈពេល៦ខែ ជាមួយ នឹងធនាគារ រឺ គណនីសន្សំដែលត្រូវបានអនុញ្ញាតិអោយធនាគារព្យួរទុក (Block) សំរាប់ធនាការប្រើ ប្រាស់ប័ណ្ណឥណទាន។
  3. កំរិតឥណទានដែលផ្តល់ជូន គឹស្មើនឺង ៨០% នៃទឹកប្រាក់ដែលបានតំកល់
  4. ឯកសារចាំបាច់ត្រូវមាន:
       - រូបថត (4*6) ចំនួន២សន្លឺក សំរាប់អ្នកស្នើសុំនីមួយៗ
       - ភ្ជាប់ជាមួយនូវច្បាប់ចំលងនៃអត្តសញ្ញាណប័ណ្ណ​ ឬ លិខិតឆ្លងដែន (ឬ សំបុត្រកំណើត ចំពោះអ្នក ស្នើសុំប័ណ្ណឥណទានរង)
  5. ចំពោះករណីអ្នកស្នើសុំជាជនបរទេស ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចំលងនៃលិខិតឆ្លងដែន ដែលមាន សុពលភាពទិដ្ឋាការចូលក្នុងប្រទេសកម្ពុជាយ៉ាងតិចបំផុតរយៈពេល ១ខែ និង ត្រូវភ្ជាប់លិខិតបញ្ជាក់ ការងារ មុខតំណែង ដែលចេញដោយនិយោជកក្រុមហ៊ុន ប្រសិនបើមាន
លក្ខណៈនៃការប្រើប្រាស់កាត
Master / VisaCard Gold:
កាត gold របស់លោកអ្នកអាចចាយបានខ្ពស់បំផុត ៥០០០ដុល្លា ក្នុងមួយថ្ងៃ ហើយក្នុងមួយប្រតិបត្តិការ អាច ចាយខ្ពស់បំផុតត្រឹមតែ ៣០០០ដុល្លា ប៉ុណ្ណោះ

Master / VisaCard Classic:
កាត classic របស់លោកអ្នកអាចចាយបានខ្ពស់បំផុត ២៥០០ដុល្លា ក្នុងមួយថ្ងៃ ហើយក្នុងមួយប្រតិបត្តិការ អាច ចាយខ្ពស់បំផុតត្រឹមតែ ១០០០​ដុល្លា ប៉ុណ្ណោះ
តំលៃសេវាប្រចាំឆ្នាំ
ប្រភេទកាត ប័ណ្ណមេ ប័ណ្ណរង
Visa/MasterCard Gold US$28 US$18
Visa/Master Card Classic US$13 US$8
របៀបទូទាត់
ប្រភេទកាត ថ្ងៃចេញវិក័យប័ត្រ ថ្ងៃកាត់ Auto Pay ថ្ងៃពិន័យលើការបង់យឺត
Master Card មករា 01 មករា 05 មករា 15
Visa Card មករា 10 មករា 15 មករា 24
កំណត់សំគាល់
ទឺកប្រាក់ត្រូវតំកល់ (១ឆ្នាំ)
Visa/MasterCard Gold ចាប់ពីUS$3,200
Visa/MasterCard Classic US$150 ដល់ US$3,199

កំរិតឥណទាន
Visa/MasterCard Gold ចាប់ពីUS$2,500
Visa/MasterCard Classic US$100 ដល់ US$2,499