គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព៍រផលិតផល និង សេវាកម្ម គណនីធនាគារគណនីបញ្ញើរសំចៃ
គណនីបញ្ញើរសំចៃ
គណនីបញ្ញើរសំចៃជាប្រភេទគណនីដែលអាចត្រូវបានបើកក្នុងរួបិយប៍ណ្ណជាដុល្លា អាមេរិក ប្រាក់រៀល និង​ បាតថៃ ទៅតាមតំរូវការរបស់អតិថិជន។ ចំពោះការប្រាក់ នឹងត្រូវ បានគិត បញ្ចូលទៅក្នុងគណនីដោយស្វ៍យប្រវត្តិរៀងរាល់ដំនាច់ខែ។​
រូបិយប៍ណ្ណ ដុល្លាអាមេរិក ប្រាក់រៀល បាតថៃ មាស
អត្រាការប្រាក់ប្រចាំឆ្នាំ 0.75% 2% 0.75% 0.75%
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2009. All rights reserved.
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
លក្ខខណ្ឌ័នៃបញ្ញើរសំចៃ
  1. គណនីសំចៃអាចបើកបានដោយមានទឹកប្រាក់អប្បបរិមាចំនួន $១០ និងត្រូវមានប្រាក់តំកល់យ៉ាងតិច ចំនួន $1០ រឺចំនួនសមាមាត្រទៅនឹងរូបបិយប័ណ្ណដ៏ទៃទៀត។

  2. ប្រសិនបើគណនីត្រូវបានបិទក្នុងរយៈពេល៣ខែ (គិតពីពេលបើកគណនី) នោះម្ចាស់គណនីត្រូវបង់ថ្លៃ សោហុ៑យចំនួន $១៥។​

  3. ប្រសិនបើកូនសៀវភៅត្រូវបានលួចរឺបាត់ ម្ចាស់គណនីត្រូវផ្តល់ពត៌មានដល់ធនាគារជាបន្ទាន់ ហើយ កូនសៀវភៅថ្មីនឹងត្រូវបានផ្តល់ជូននៅថ្ងៃដែលបានស្នើរសុំ ដោយម្ចាស់គណនីត្រូវបង់ថ្លៃសេវាចំនួន $១០។

  4. ធនាគាររក្សាសិទ្ធិក្នុងការផាកពិន័យចំនួន $១០ក្នុង១ឆ្នាំ ចំពោះគណនីណាដែលមិនមានសកម្មភាពសោះ ក្នុងកំឡុងពេល១ឆ្នាំពេញ។

  5. ការប្រាក់ត្រូវបានគណនាតាមសមតុល្យប្រចាំថ្ងៃ និងបូកបញ្ចូលទៅក្នុងគណនីជារៀងរាល់ចុងខែ នីមួយៗ។ ក្នុងករណីគណនីត្រូវបានបិទក្នុងកំឡុងពេលទូទាត់ការប្រាក់ ធនាគារសូមរក្សាសិទ្ធិមិនផ្តល់ ជូននូវការប្រាក់នោះ។

  6. កូនសៀវភៅគប្បីត្រួតពិនិត្យឡើងវិញក្រោយប្រតិបត្តិការនីមួយៗនៅចំពោះមុខបេឡាករមុននឹងចាកចេញ ពីបញ្ជរ ដើម្បីបញ្ជាក់ថា ប្រតិបត្តិការពិតជាត្រឹមត្រូវ។

  7. ការទូទាត់សងប្រាក់ណាមួយដែលធនាគារបានធ្វើអាយជនណាម្នាក់ដែលបានបង្ហញកូនសៀវភៅគណនី សំចៃ និង គំរូលិខិតដកប្រាក់ដែលមានចុះហត្ឋលេខា រឹ បានបោះត្រាដូចដែលបានអនុញ្ញាតិដោយផ្តាល់ពី អ្នកផ្ញើរប្រាក់ នឹងមានន័យដូចគ្នាថាបានធ្វើទៅអោយអ្នកផ្ញើរប្រាក់ដោយផ្ទាល់ ដូចនេះធនាគារនឹង​ ជៀសផុតពីការទទួលខុសត្រូវទាំងអស់ចំពោះម្ចាស់គណនី រឹ ភាគីណាមួយផ្សេងទៀត។

  8. មូលប្បទានប័ត្រនិងសក្ខីប័ត្រសំរាប់ទូទាត់ផ្សេងៗទៀត ដែលធនាគារបានទទួលយកដើម្បីបង់ប្រាក់ចូល​ គណនី ត្រូវបានចុះបញ្ជីជាឥណទាន អាស្រ័យទៅលីការទូទាត់ជំរះដែលធនាគារបានទទួលនៅទីបញ្ចប់។​
* ពត៌មានពិស្តារ សូមអានផ្នែកខាងក្រោយនៃកូនសៀវភៅសំចៃ
* បទបញ្ញតិ និង លក្ខខ័ណ្ឌខាងលើនេះអាចត្រូវបានកែប្រែដោយគ្មានការជូនដំណឹងជាមុន
Current Account Brochure
អ្នកអាចទទួលបានវានៅទីនេះ