គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព័រATM & MoneyGramStarCard
កាត StarCard

ក្រុម​ហ៊ុន ឈេហ្វ​រ៉ន (ខេមបូឌា) លី​មីត​ធីត​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​ធ​នា​គារ​ កា​ណា​ឌី​យ៉ា​ សូម​ណែ​នាំ​មក​ជូន​ ជា​មួយ​ប័ណ្ណ​ StarCard។ ប្រ​ព័ន្ធ​នៃ​ការ​ប្រើ​ប្រាស់​ប័ណ្ណ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំ​ណង​ផ្តល់​ដល់​អ្នក​នូវ​ការ​ទូ​ទាត់​ចំ​ណាយ​ ប្រ​កប​ដោយ​ភាព​រលូន​ និង​ងាយ​ស្រួល​បំ​ផុត​ គ្រប់​ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ​។

StarCard ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ និង​មាន​ប្រ​សិទ្ធិ​ភាព​ខ្ពស់​បំ​ផុត​សំ​រាប់​គ្រប់​គ្រង​ការ​ចំ​ណាយ​ លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​របស់​អ្នក​ ដោយ​សារ​វា​អាច​បំរើ​ក្នុង​លក្ខ​ណៈ​ជា​ប័ណ្ណ​ចាក់​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ ដែល​អនុ​ញ្ញាតិ​អោយ​អ្នក​ជាវ​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ដែល​មាន​គុណ​ភាព​ខ្ពស់​ផ្តល់​ថាម​ពល​លាង​សម្អាត​ Techron® នៅ​តាម​បណ្តា​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ដែល​អ្នក​ចូល​ចិត្ត​ ដោយ​មិន​ចាំ​បាច់​ប្រើ​សាច់​ប្រាក់​សុទ្ធ​។​ រាល់​ការ​ជាវ​របស់​លោក​អ្នក​ នឹង​ត្រូវ​​បាន​​កាត់​ចេញ​ពី​គណ​នី​ក្នុង​ធនា​គារ​របស់​អ្នក​ដោយ​ស្វ័យ​ប្រ​វត្តិ​ ដែល​ធ្វើ​អោយ​ការ​ទូ​ទាត់​របស់​អ្នក​គ្មាន​ភាព​ស៊ាំ​ញ៉ាំ​ និង​ងាយ​ស្រួល​។
សិទ្ធិក្នុងការទទួលយកប័ណ្ណ
រាល់​អតិ​ថិ​ជន​របស់​ធនា​គារ​ កា​ណា​ឌី​យ៉ា​ ដែល​មាន​ទឹក​ប្រាក់​យ៉ាង​តិច​ ៥០​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិក​ តំ​កល់​ក្នុង​គណ​នី​សន្សំ​ គណ​នី​ចរន្ត​ ឬគណ​នី Overdraft សុទ្ធ​តែ​មាន​សិទ្ធិ​ស្នើ​សុំ​ប័ណ្ណ​ StarCard នេះ​បាន​ទាំង​អស់​។
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
ទទួលស្គាល់យ៉ាងទូលំទូលាយ
StarCard​ ត្រូវ​បាន​ទ​ទួល​ស្គាល់​នៅ​គ្រប់​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ដែល​មាន​ទី​តាំង​នៅ​ភ្នំ​ពេញ​ និង​ខេត្ត​សៀម​រាប​។
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.
អត្ថប្រយោជន៍
  • ទទួលស្គាល់នៅគ្រប់បណ្តាញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
  • មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​ មិន​ចាំ​បាច់​ប្រើ​ Petty Cash និង​មិន​ចាំ​បាច់​ប្រើ​វិ​ក័យ​ប័ត្រ​
  • បន្ថែម​នូវ​លេខ​កូដ​សម្ងាត់​ ដើ​ម្បី​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ ​និង​រំ​លោភ​លើ​ការ​ប្រើ​ប្រាស់​ដែល​អាច​កើត​មាន​ឡើង​
  • ទទួលបានរបាយការណ៍លំអិតស្តីពីការចំណាយ ក្នុងគណនី
  • មិនគិតថ្លៃសេវាប្រចាំឆ្នាំ
របៀបស្នើសុំធ្វើប័ណ្ណ StarCard
  • បំ​ពេញ​ទំ​រង់​បែប​បទ​ស្នើ​សុំ​ប័ណ្ណ​ StarCard ដែល​អាច​រក​បាន​នៅ​តាម​បណ្តា​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​ កាល់​តិច​ ឬ​សា​ខា​ធនា​គារ​កា​ណា​ឌី​យ៉ា​ រួច​ដាក់​ពាក្យ​ស្នើ​សុំ​នេះ​នៅ​សា​ខា​ណា​មួយ​ នៃ​ធ​នា​គារ​ កា​ណា​ឌី​យ៉ា​
  • តម្កល់​សាច់​ប្រាក់​​​ចំ​នួន​យ៉ាង​តិច​ ៥០​ដុ​ល្លារ​ នៅ​ក្នុង​គណ​​នី​​សន្សំ​ គណ​នី​ចរន្ត​ ឬ​គណ​នី​ Over​draft។
  • ពេល​ធ​នា​គារ​អនុ​ម័ត​យល់​ព្រម​អោយ​ចេញ​ប័ណ្ណ​ភ្លាម​ អ្នក​តំ​ណាង​ផ្នែក​សេ​វា​កម្ម​អតិ​ថិ​ជន​នឹង​ ធ្វើ​ការ​ទំ​នាក់​ទំ​នង​ និង​ផ្តល់​ជូន​នូវ​ប័ណ្ណ​ StarCard ជា​មួយ​នឹង​លេខ​កូដ​សំ​ងាត់​ ដែល​អាច​អោយ​អ្នក​ចូល​ទៅ​កាន់​គណ​នី​របស់​អ្នក​បាន​ តាម​រយៈ​ម៉ា​ស៊ីន​ ATM។
  • ដំ​ណើរ​ការ​នៃ​ការ​ធ្វើ​ប័ណ្ណ​មាន​រយៈ​ពេល​ ៣ ថ្ងៃ។
របៀបប្រើប័ណ្ណ StarCard
  • លោក​អ្នក​គ្រាន់​តែ​បង្ហាញ​ Caltex StarCard រ​បស់​អ្នក​នៅ​តាម​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​កាល់​តិច​មុន​នឹង​ធ្វើ​​ការ​ជាវ​ប្រេង​ឥន្ធ​នៈ​ ព្រម​ទាំង​ប្រាប់​ Cashier នូវ​បរិ​មាណ​ដែល​លោក​អ្នក​ត្រូវ​ការ​​ជាវ​ប៉ុណ្ណោះ​​។​
  • Cashier​ នឹង​ធ្វើ​ការ​ឆូត​ StarCard​ រ​បស់​អ្នក​លើ​ម៉ា​ស៊ីន​ឆូត​កាត​ (EDC terminal) ដើម្បី​ធ្វើ​ការ​ទូ​ទាត់​​​ប្រាក់​។ បន្ទាប់​មក​ Cashier នឹង​ស្នើ​សុំ​អោយ​អតិ​ថិ​ជន​ធ្វើ​ការ​បញ្ចូល​លេខ​សម្ងាត់​រ​បស់​គេ​។​ ពេល​ធ​នា​​គារ​អនុ​ម័ត​យល់​ព្រម​ហើយ​ Cashier នឹង​ស្នើ​សុំ​អតិ​ថិ​ជន​ចុះ​ហត្ថ​លេ​ខា​លើ​ Sales Slip ដែល​បាន​ print ចេញ (Bank’s Copy)។
  • ការ​ជាវ​របស់​អ្នក​ នឹង​ត្រូវ​ធ្វើ​ការ​ដក​ចេញ​ពី​គណ​នី​ក្នុង​ធ​នា​គារ​របស់​អ្នក​ដោយ​ស្វ័យ​ប្រ​វត្តិ​ ដែល​​ធ្វើ​​អោយ​​ការ​​ទូ​​ទាត់​​របស់​​អ្នក​​គ្មាន​​ភាព​​ស៊ាំ​​ញ៉ាំ​​ និង​​ងាយ​​ស្រួល​​។
សំនួរ និងចំលើយទាក់ទងនឹង Caltex Starcard
អ្នកអាចទទួលបានវានៅទីនេះ
StarCard Brochure
អ្នកអាចទទួលបានវានៅទីនេះ
ពាក្យស្នើសុំ StarCard
អ្នកអាចទទួលបានវានៅទីនេះ