ស្វែងរក
យើងសូមថ្លែងអំណរគុណចំពោះលោកអ្នកទាំងអស់ដែលជ្រើសរើសយកប័ណ្ណឥណទានរបស់ធនាគារ កាណាឌីយ៉ា ហើយផងដែរនោះវាជាការសំរេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសយកការទូទាត់ដោយស្វ័យប្រវត្តិ ប៉ុន្តែវានឹងផ្តល់នូវផលវិបាកខ្លះៗដូចជាពេលដែលគណនីសន្សំរបស់លោកអ្នក ពុំមានទឹកប្រាក់គ្រប់គ្រាន់ដើម្បី ធ្វើការទូទាត់លើការចំណាយដោយប្រើប្រាស់ប័ណ្ណឥណទានរបស់លោកអ្នក។ ដូចនេះកត្តាសំខាន់មួយចំនួន ខាងក្រោមនេះគួរត្រូវពិចារណា ដើម្បីជៀសវាងលើការផាកពិន័យផ្សេងៗ
- វាជាការទទួលខុសត្រូវដោយផ្ទាល់ពីម្ចាស់កាតទាំងអស់ចំពោះការជ្រើសរើសយកការទូទាត់ដោយស្វ័យ ប្រវត្តិ ដោយចាំបាច់ជាដាច់ខាតគណនីសន្សំ ឬគណនីមូលប្បទានប័ត្រត្រូវមានទឺកប្រាក់គ្រប់គ្រាន់ស្មើ នឹងការចំណាយដែលមាននៅក្នុងប័ណ្ណឥណទានរបស់លោកអ្នក។ ប្រសិនបើទឹកប្រាក់នៅក្នុងគណនី របស់លោកអ្នកតិចជាងការចំណាយបន្ទាប់ពីចេញរបាយការណ៍ចំណាយ ការទូទាត់ដោយស្វ័យប្រវត្តិ នឹងមិនអាចដំណើរការបានជោគជ័យទេ។
- ប្រសិនបើគណនីទាំងអស់ពុំមានទឹកប្រាក់គ្រប់គ្រាន់នៅថ្ងៃទូទាត់ដោយស្វ័យប្រវត្តិ លោកអ្នកអាចធ្វើការ បញ្ចូលបន្ថែមលើគណនីទាំងនោះ។ ដាច់ខាតការដាក់បញ្ចូលបន្ថែមត្រូវធ្វើអោយបានមុនកាលកំណត់ ដែលចេញជូនដោយធនាគារ បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវទទួលបានការផាកពិន័យផ្សេងៗទៀត។ ផងដែរនោះ វាជាការល្អ បន្ទាប់ពីធ្វើការបំពេញបន្ថែម លោកអ្នកអាចផ្តល់ដំណឹងជូនដល់បុគ្គលិនប័ណ្ណ ឥណទាន ដើម្បីអោយពួកគាត់ធ្វើការទូទាត់ដោយស្វ័យប្រវត្តិជូនលោកអ្នកចំពោះបំណុលរបស់លោក អ្នក។
- យោងទៅតាមការរៀបរាប់ខាងលើ ម្ចាស់កាតទាំងអស់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការកើតមាន ឡើងនូវការផាកពិន័យដែលបណ្តាលមកពីកង្វះសាច់ប្រាក់ក្នុងគណនីរបស់លោកអ្នក។ ចំពោះការផាក ពិន័យនឹងមិនធ្វើការកែសំរួលជូនវិញទេ។
បន្ទាប់ពីការចុះហត្ថលេខារបស់ប្រធានផ្នែកប័ណ្ណឥណទាន លក្ខខ័ណ្ណខាងលើនេះនឹងមានសុពលភាព។
យើងសូមធ្វើការអធ្យាស្រ័យដោយអនុគ្រោះចំពោះការមិនសមរម្យទាំងឡាយដែលអាចកើតមានឡើង។ យើងក៏ សូមថ្លែងអំណរគុណចំពោះការគាំទ្រនិងការជឿទុកចិត្តលើធនាគារកាណាឌីយ៉ា។ |
No endorsement or approval of any
third parties or their advice, opinions, information, products or services is expressed or
implied by any information on this Site or by any hyperlinks to or from any third party
websites or pages. Your use of this website is subject to the terms and conditions governing
it. Please read these terms and conditions before using the website.
សូមស្វាគមន៍ចំពោះលោកអ្នកដែលទទួលយកសេវាប័ណ្ណឥណទាន ហើយដើម្បីជៀសវាងរាល់បញ្ហាផ្សេងៗ ដែលកើតមានពីការលួច បន្លំនិងហានិភ័យផ្សេងៗទៀត យើងសូមក្រើនរំលឺកអតិថិជនទាំងអស់ដូចខាងក្រោម នេះ:
- នៅពេលដែលលោកអ្នកទទួលបានប័ណ្ណ នោះលោកអ្នកត្រូវទទួលខុសត្រូវចំពោះរាល់ប្រតិបត្តិការ របស់ដែលកើតមានឡើង។ សូមចងចាំថា ប័ណ្ណឥណទានគឺជាសាច់ប្រាក់។
- ដើម្បីទប់ស្កាត់នូវរាល់ការបន្លំផ្សេងៗលើប័ណ្ណឥណទានរបស់លោកអ្នក ធនាគារសូមណែនាំអោយ អតិថិជនទាំងអស់គួរជៀសវាងរាល់ការប្រើប្រាស់ការទិញទំនិញតាមអ៊ីនធឺណេត។ បើមិនអាចជៀស វាងបានលោកអ្នកគួរជ្រើសរើសវែបសាយណាដែលអាចជឿទុកចិត្តបាន។
- ត្រូវមានការប្រុងប្រយ័ត្នជានិច្ចក្នុងការរក្សាលេខសំងាត់របស់កាត និងពត៌មានសំខាន់ៗមួយចំនួន ពី បណ្តាជនទុច្ចរិតដែលនៅជុំវិញលោកអ្នក។
- លោកអ្នកគួរប្រុងប្រយ័ត្នពេលប្រើប្រាស់នៅកន្លែងដែលគួរអោយសង្ស័យ ដូចជា រង្គសាល បនល្បែង ហាងលក់ទំនិញមួយចំនូន ហើយវាកន្លែងដែលគេអាចលួចចំលងប័ណ្ណឥណទានរបស់លោកអ្នក។
- ពេលកំពុងធ្វើប្រតិបត្តិការណ៍ បុគ្គលិកផ្នែកប័ណ្ណឥណទាននឹងធ្វើការទាក់ទងដោយផ្ទាល់ជាមួយលោក អ្នកលើប្រតិបត្តិការណ៍ដែលខុសប្រក្រតីមួយចំនួនពីប័ណ្ណរបស់លោកអ្នក។ ពេលដែលក្រុមការងារ របស់យើងខ្ញុំពុំអាចទាក់ទងលោកអ្នកបាន យើងនឺងផ្ញើរសារជាអក្សរ។ ដូច្នេះពេលលោកអ្នកទទួលបាន សូមធ្វើការទំនាក់ទំនងមកធនាគារវិញ តាមរយះលេខដែលបានបោះនៅផ្នែកខាងក្រោយនៃកាត។
- ពេលដែលលោកអ្នកកត់សំគាល់ឃើញប្រតិបត្តិការដែលគួរអោយសង្ស៍យ សូមធ្វើការទាក់ទងមកក្រុម ការងាររបស់យើងខ្ញុំតាមរយះលេខ (855)23 215 085 (24ម៉ោង) សំរាប់ធ្វើការតាមដាន។
- ទោះជាក្នុងកាលះទេសះណាក៏ដោយក៏លោកអ្នកមិនគួរបង្ហាញលេខសំងាត់អោយអ្នកដទៃបានដឺងទេ ទោះជាបុគ្គលិកធនាគារក៏ដោយ។ លោកអ្នកត្រូវទាក់ទងមកធនាគារជាបន្ទាន់ នៅពេលដែលលោកអ្នក សង្ស័យថា លេខសំងាត់របស់លោកអ្នកត្រូវបានលួច រឺក៏ធ្វើការផ្លាស់ប្តូរលេខសំងាត់ជាបន្ទាន់នៅលើ ម៉ាស៊ីន ATM របស់ធនាគារ។
- លោកអ្នកគួរទូទាត់រាល់ចំណាយដែលកើតមានឡើងបន្ទាប់ពីទទួលបានរបាយការណ៍ពីធនាគារអោយ បានមុនថ្ងៃកំណត់ បើមិនដូច្នោះទេលោកអ្នកនឹងត្រូវទទួលបានការផាកពិន័យដូចជា ការប្រាក់ ការ ទូទាត់យឺតយ៉ាវ រឺការផាកពិន័យផ្សេងៗទៀត។
កំណត់ចំនាំ: ពត៌មានបន្ថែមសូមអាននៅផ្នែកខាងក្រោយរបស់របាយការណ៍
វិធីសាស្រ្តក្នុងការបង់ប្រាក់
អត្រាការប្រាក់និងការគណនា
លេខទូរស័ព្ទនិងសេវាបំរើផ្នែកអតិថិជន
|
- ប្រើប្រាស់សំរាប់ការទិញទំនិញនិងសេវាកម្មផ្សេងៗតាមហាងនានាដែលទទួលការចំនាញតាមប័ណ្ណ Master រឺ Visa
- ប្រើប្រាស់សំរាប់ការដកសាច់ប្រាក់ពីម៉ាស៊ីនឆូតកាត និងម៉ាស៊ីនស្វ៍យប្រវត្តិ ATM ទូទាំងពិភពលោក។
- ប្រើសំរាប់តំរូវការផ្សេងៗតាមអ៊ិនធឺណេត
- ផ្តល់ជូនអតិថិជនទាំងអស់នូវការជឿទុកចិត្តនិងសុវត្ថភាពខ្ពស់
- ផ្តល់ជូនលោកអ្នកនូវបែបផែននៃការរស់នៅថ្មីមួយផ្សេងទៀត
- ផ្តល់ជូនលោកអ្នកនូវការគ្រប់គ្រងលើពត៌មាននៃគណនីរបស់លោកអ្នក
ធនាគារយើងខ្ញុំមានផ្នែកបំរើសេវាអតិថិជន ២៤ម៉ោងក្នុង១សប្តាហ៍ ដើម្បីផ្តល់ការពិភាក្សានិងពិគ្រោះរាល់ចំងល់ និងសំណើផ្សេងៗពីអតិថិជន និងពីពាណីជ្ជករទាំងឡាយគ្រប់ទីកន្លែង និងគ្រប់ពេលវេលានូវរាល់បញ្ហាដូចខាង ក្រោមះ
- របាយការណ៍ពីការបាត់រឺត្រូវបានលួច: បុគ្គលិកយើងខ្ញុំនឹងធ្វើការទប់ស្កាត់ជាបន្ទាន់លើការបាត់បង់កាត របស់លោកអ្នក។ បន្ទាប់មកលោកអ្នកនឹងទទួលបានប័ណ្ណថ្មីមួយទៀតក្នុងរយះពេល២៤ម៉ោង ក្រោយពី ពេលដែលយើងទទួល បានរបាយការណ៍
- របាយការណ៍គណនីនឹងផ្ញើរដល់ផ្ទះ: យើងធានាថារបាយការណ៍គណនីរបស់លោកអ្នកនឹងត្រូវបានផ្ញើរ ជូនតាមសំណើរដែលលោកអ្នកបានជ្រើសរើស ដូចជាការផ្ញើរទៅគេហដ្ឋាន ផ្ញើរតាម Fax រឺ Email
- សំណើរពិសេស: សំរាប់សំណើរទាក់ទងនឹងការស្នើសុំឡើងកំរិតប័ណ្ណឥណទានជាបណ្តោះអាសន្ន VIP Code រឺសំណើរផ្សេងៗទៀត។
- សំរាប់ពត៌មានទាក់ទងនឹងគណនី និងសមតុល្យរបស់ប័ណ្ណឥណទាន
|